ក្អមឆ្នាំងនិង​កុលាភាជន៍

 ក្អមឆ្នាំងនិង​កុលាភាជន៍

    ខេត្តកំពង់ឆ្នាំង ជាខេត្តមួយនៃប្រទេសកម្ពុជាដែលមានប្រជាជនភាគច្រើន ប្រកបរបរស្មូនក្អមឆ្នាំងនិងវត្ថុប្រើប្រាស់ផ្សេងទៀត ពីដីឥដ្ឋដែលមុខរបរនេះបានបន្សល់ទុកពីដូនតាហើយបន្តជំនាញនេះពីមួយជំនាន់ទៅមួយជំនាន់រហូតដល់បច្ចុប្បន្ន។ក្អមឆ្នាំង និងកុលាភាជន៍ត្រូវបានផលិតយ៉ាងច្រើននៅ ភូមិអណ្ដូងឬស្សី ស្រុករលៀប្អៀ ខេត្តកំពង់ឆ្នាំង។ប្រជាជនក្នុងភូមិភាគ ច្រើនប្រកបរបរធ្វើក្អមឆ្នាំង និងកុលាភាជន៍នេះដែលជាមុខរបរប្រពៃណ៏ដែលបន្សល់ទុកពីដូនតាមក។ជាពិសេសប្រជាជនដែល រស់នៅក្នុងភូមិអណ្តូងឬស្សី មានប្រមាណ ៣៩០គ្រួសារស្មើនឹងប្រជាជន៩០%នៃចំនួនប្រជាជនទាំងអស់នៅក្នុងភូមិ។អ្នកភូមិអណ្តូងឬស្សីសម្រេចចិត្តប្រកបរបរនេះដោយគិតថាវាជារបរ តមកពីអ្នកជំនាន់មុនជាជាងនេះទៅទៀតគឺភូមិនេះស្ថិតនៅក្បែរភូមិ ក្រាំងដីមាសដែលជាប្រភពដីឥដ្ឋដ៏ល្អបំផុតសម្រាប់ អ្នកភូមិអណ្តូងឬស្សីអាចយកប្រើប្រាស់ដោយងាយស្រួល។ 

    កាលពីដើម ឡើយអ្នកភូមិចេះតែតែរបៀបធ្វើនូវក្អមឆ្នាំងពីដីឥដ្ឋត្រឹមតែប៉ុណ្ណោះ តែក្រោយមកដោយការវិត្តន៍នៃបច្ចេកវិទ្យាអ្នកភូមិក៍បានទៅ សិក្សាពីជំពេញធ្វើក្អមឆ្នាំងប្រណិតនិងកុលាភាជន៍ពីអង្គការដែលបានចុះជួយដល់ក្នុងភូមិ។អ្នកភូមិក៏ចេះនូវជំនាញធ្វើកុលាភាជន៍ មួយបន្ថែមទៀតពីលើជំពេញធ្វើក្អមឆ្នាំងដែលពួកគាត់ចេះធ្វើពីឪពុកម្ដាយឬដូនតាគាត់ៗកុលាភាជន៍នេះទទួលបានការគាំទ យ៉ាងច្រើនពីអ្នកប្រើប្រាស់ ឬវត្ថុអនុស្សាវរីយ៏ជាដើម។ ចំណែកឯអ្នកភូមិដែលមានវ័យចំណាស់ហើយពុំបានទៅធ្វើកុលាភាជន៍ទ គឺពួកគេនៅតែបន្តធ្វើក្អមផ្ទាំងធម្មតា។្អមឆ្នាំង និងកុលាភាជន៍បានក្លាយជាមុខរបររបស់ប្រជាជនក្នុងភូមិអណ្ដូងឬស្សីជាច្រើនគ្រួសារទោះបីជាពួកគាត់មិនបាន បង្កើតជាសប្បកម្មធំ កំពួកគាត់នៅតែបន្តធ្វើនៅតាមផ្ទះជាលក្ខណះគ្រួសារឬទៅធ្វើអោយសិប្បកម្មធំយកប្រាក់ឈ្នួល ឬជាអ្នកជីក ដីលក់ឬជាឈ្នួលដែលយកទៅលក់បន្ត។សម្រាប់វត្ថុអនុស្សាវ័យដែរប្រជាជនស្មូនមាន ថូផ្កា កូនក្អមតូចៗ ផ្លែល្ពៅ ក្រឡសន្សំលុយ និងរូបសត្វផ្សេងៗជាដើម។

    ក្អមឆ្នាំង និងកុលាភាជន៍ត្រូវបានគេយកទៅលក់នៅគ្រប់បណ្តាលខេត្តទាំងអស់ និងក្នុងរាជធានីភ្នំពេញផងដែរ។ សម្រាប់ អ្នកភូមិ ដែលយកផលិតផលផងដែលខ្លួនបានផលិតយកទៅលក់ខ្លួនឯងផ្ទាល់ក្នុងមួយជើងពួកគាត់ត្រូវចំណាយពេល៤ទៅ៥ ថ្ងៃ ទើបត្រលប់មកផ្ទះវិញហើយអាចចំណេញប្រាក់បានចាប់ពី ៨០ម៉ឺនទៅ១លានរៀលឬលើសពីនេះក៏មានដែរ ព្រោះរបស់ទាំង នេះគឺគាត់និងក្រុមគ្រួសារផលិតដោយខ្លួនឯងផ្ទាល់ គ្មានទទួលទិញពីអ្នកភូមិណាយកមកលក់ចំនេញក្បាលកាកនោះទេ។ សម្រាប់អ្នកភូមិដែលគេទិញយកទៅលក់បន្តក្នុងមួយជើងត្រូចំណាយពេលចាប់ពី៣ថ្ងៃទៅ៧ថ្ងៃទើបត្រលប់ទៅយកទៀត ដោយក្នុងនោះបានទូទាត់ផាត់ថ្លៃ ហូបចុក ចេញបានសល់ពី៤០ទៅ៦០ម៉ឺនរៀលដែរ។ មុខរបរ ធ្វើក្អមឆ្នាំង នេះពិតជាធ្វើអោយជីវភាពល្អប្រសើរឡើង ព្រមទាំងអាចអោយពួកគាត់មានមុខរបរផ្ទាល់ខ្លួន សម្រាប់ ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងការសិក្សារបស់កូនៗគាត់ មិនតែប៉ុណ្ណោះធ្វើអោយពួកគាត់ មានមោទនភាពដែលបានបន្តធ្វើ និង រក្សាមុខរបរពីដូនតា។ ក្អមឆ្នាំង និងកុលាភាជន៍ មានអត្ថប្រយោជន៍ដូចជា៖

  • ឆ្នាំង ប្រើសម្រាប់ដាំបាយ ឬដាំទឹក
  • ក្អម ប្រើសម្រាប់ដាក់ទឹកឬដាំទឹកក៏បាន
  • កុលាភាជន៍ ប្រើសម្រាប់ជាគ្រឿងលំអ ឬជាសម្រាប់ដុតធូបមូស
  • រក្សានូវការផលិត និងប្រើប្រាស់សម្ភារៈបែបប្រពៃណ
  • ទាក់ទាញភ្ញៀវទេសចរណ៍។

Post a Comment

0 Comments