ហូលផាមួង
ហូលផាមួងត្រូវបានប្រជាជនខ្មែរទូទាំងប្រទេសនិយមយកមកប្រើប្រាស់ ឬដេរជាសម្លៀកបំពាក់សំរាប់ប្រើក្នុងពិធីផ្សេងៗ។ ហូលផាមួង ជាផ្នែកមួយនៃសម្លៀកបំពាក់ប្រពៃដើខ្មែរព្រមទាំងបញ្ជាក់អោយអត្តសញ្ញាណខ្មែរ។នៅក្នុងភូមិរនះ សង្កាត់កោះដាច់ ខណ្ឌឬស្សីកែវ រាជាធានីភ្នំពេញមានប្រជាជនជាច្រើនគ្រួសារបានប្រកបរបរត្បាញហូល ឬផាមួងទាំងប្រុសទាំងស្រីពីព្រោះថាការ ធ្វើតម្បាញនេះជាមុខរបរ ប្រពៃណី និងមានប្រវត្តិជាយូរលង់ណាស់មកហើយនៅក្នុងភូមិនេះ ហើយបានបន្តពីមួយជំនាន់ទៅមួយ រហូតដល់បច្ចុប្បន្ននេះ។សម្រាប់វត្ថុធាតុដើមក្នុងការត្បាញនេះ គឺគេប្រើសូត្រដែលយកមកពីដង្កូវនាងទើបធ្វើអោយហូលផាមួង មានគុណភាពល្អ។ការត្បាញហូលផាមួងនេះទោះបីប្រើប្រាស់រយះយូររហូតដល់១០ថ្ងៃទើបត្បាញបានមួយក្បិនក្ដី តែវាជាមុខរបរ ដែលនៅក្នុងម្លប់មិនហាលថ្ងៃ ហាលភ្លៀងនិងមិនចាំបាច់ចំណាកស្រុក ព្រមទាំងអាចរក្សាអត្តសញ្ញាណជាតិខ្មែរទៀតផង។ដោយសារតែការវិវត្តនៃអ្នកប្រើប្រាស់បានធ្វើអោយអ្នកភូមិមានគំនិតក្នុងការច្នៃលំអរបន្ថែមដូចជារូបភាពគោមបន្ដក់ជាដើម សម្រាប់បំពេញតម្រូវការអតិថិជននាពេលបច្ចុប្បន្ន។
ការត្បាញហូលឬផាមួងដោយដៃក្នុងមួយក្បិនៗគឺជាកិច្ចការមួយដ៍លំបាកមិនមែនចង់ធ្វើគឺធ្វើបាននោះទេ តែត្រូវមានការ ហាត់រៀននិងយកចិត្តទុកដាក់យ៉ាងផ្ចិតផ្ចង់ទើបត្បាញចេញជាហូល ឬផាមួងមួយដែរល្អ។របៀបក្បាញជាដំបូងគេត្រូវយកសរសៃ សូត្រទៅស្ងោរទឹកក្តៅ រួចយកទៅជ្រលក់ល័ក្ខទុកប្រមាណពី៨ទៅ១០ ម៉ោងហើយក៏យកទៅលាងទឹកអោយស្អាត បន្ទាប់មកគ យកសរសៃសូត្រដែរជ្រលក់ពណ៌នោះទៅហាលថ្ងៃអោយស្ងួត ទើបគេយកវាចងត្បាញជាហូលឬជាមួង។ អ្នកភូមិសង្កាត់កោះដាច់ត្រូវបានយកមកលក់ផ្ទាល់ និងយកទៅអោយឈ្មួញលក់បន្តនៅរាជធានីភ្នំពេញ ហើយខ្លះទៀតត្រូវបានយកទៅលក់នៅបរទេសដែរ។ សម្រាប់តម្លៃវិញគឺគេមើលទៅលើគុណភាពនិងភាពស្រស់ស្អាតដែលតម្ល ជាមធ្យមសម្រាប់ក្បិនលេខ១តម្លៃ៤០ម៉ឺនរៀលហើយក្បិនលេខ ២តម្លៃ២៥ម៉ឺនរៀល ឬមានតម្លៃលើនេះក្បូរក្បាច់រចនាលើសាច់ហូលនិងទឹកដៃអ្នកតម្បាញ។ ជាទូទៅហូលផាមួងមានសារះប្រយោជន៍ចំពោះប្រជាជនខ្មែរដូចជា៖
- ជាផលិតផលបញ្ជាក់ពីប្រពៃណនិងអត្តសញ្ញាណខ្មែរ
- អាចកែច្នៃធ្វើជាសម្លៀកបំពាក់ប្រពៃណីខ្មែរ
- បង្ហាញពីភាពទន់ភ្លន់ និងវប្បធម៌ដ៏សំបូរបែបរបស់ខ្មែរ
- ផ្តល់នូវមុខរបរដល់ប្រជាជនខ្មែរ
0 Comments