ស្រូវរាំងជ័យ

         ពូជស្រូវរាំងជ័យ

    ស្រូវរាំងជ័យ ៖ ជាពូជស្រូវធ្ងន់ ដែលបានបញ្ចេញនិង ផ្សព្វផ្សាយឲ្យ កសិករប្រើប្រាស់ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្នាំ ១៩៩៩ ហើយមកដល់បច្ចុប្បន្ននេះ ពូជស្រូវរាំងជ័យ កំពុងពេញនិយម ប្រើប្រាស់ក្នុងផលិតកម្មស្រូវវស្សា ដោយកសិករនៅកម្ពុជា។ ពូជនេះមាន ទិន្នផលខ្ពស់ មានគុណភាពអង្ករល្អប្រសើរ មានភាពភ្លឺថ្លា និងបាយទន់ ល្មម និងឆ្ងាញ់ពិសារ ។

        ពូជរាំងជ័យជាប្រភេទ ពូជស្រូវប្រកាន់រដូវមធ្យមចាប់ចេញផ្កានៅ ពាក់កណ្តាលខែវិច្ឆិកា និងច្រូតកាត់នៅពាក់កណ្តាលខែធ្នូនិងដើមខែមករា អាស្រ័យតាមអាកាសធាតុ និងពេលវេលាដាំដុះ។ ពូជនេះមានកំពស់ដើម ពី ១០៥ស.ម - ១៦៨ស.ម ចំនួនដើមបែកផ្ដល់ផលពី ៥ ទៅ ១០ដើមក្នុង ១គុម្ព ។ បើក្នុងលក្ខខណ្ឌដីមានជីជាតិល្អ និងអនុវត្តដាំដុះតាមប្រព័ន្ធ ប្រពលវប្បកម្មដំណាំស្រូវចំនួនដើមបែក ផ្ដល់ផលអាចមានទៅដល់១៥ ២០ដើមក្នុង១គុម្ព។ ប្រវែងកូរមានពី១៦ ទៅ ៣០ស.ម និងចំនួនគ្រាប់ក្នុង ១កូរមានពី១៨៦ ទៅ ៣៣៤គ្រាប់ ។ ពូជវាំងជ័យ ជាប្រភេទពូជធន់ទ្រាំ មធ្យម ទៅនឹងការលិចទឹកជំនន់ តែវាមិនសូវធន់នឹងមមាចត្នោតទេ ហើយ មានទិន្នផលពី ៣,៥តោន ទៅ ៥.៥តោនក្នុង១ហិកតា។

Post a Comment

0 Comments