តើអ្នកដឹងទេថាផ្លែក្រូចមានអត្ថប្រយោជន៍អ្វីខ្លះដល់សុខភាព?

                តើអ្នកដឹងទេថាផ្លែក្រូចមានអត្ថប្រយោជន៍អ្វីខ្លះដល់សុខភាព?

            ផ្លែក្រូច ៖ ជាផ្លែឈើសម្បូរ​ទៅដោយ​វីតាមីន C និង A, សារធាតុ Flavonoid, អង់​ទី​អុក​ស៊ីដង់​, កាល់ស្យូម​, ម៉ាញ៉េ​ស្យូម​, ប៉ូ​តា​ស្យូម​, អាហារ​សរសៃក្រូចផ្ដល់សារៈប្រយោជន៍ដល់អ្នកទទួលទានដូចជា ​បំបាត់​ការ​ទល់លាមក​ កែសម្រួល​អា​ការៈឡើង​សម្ពាធ​ឈាម​ខ្ពស់​ ​បង្ការ​ជំងឺមហារីក ​ទប់ស្កាត់​ជំងឺ​បេះដូង​ ​ប្រយុទ្ធប្រឆាំង​នឹង​ការឆ្លង​ជំងឺ​បង្កឡើង​ដោយ​វី​រ៉ុស​ ​ទប់ស្កាត់​ជំងឺ​ស្បែក​ ​ថែរក្សា​ឆ្អឹង និង​ធ្មេញ​អោយ​រឹងមាំ​ ​បង្ការ​ជំងឺ​តម្រង​នោម​។ ក្រៅពីនេះគឺជួយបង្ការ និង​ព្យាបាល​ជំងឺ​ជា​ច្រើនទៀត​ដូចជា ជំងឺ​ហឺត​, ជំងឺ​រលាក​ទងសួត​, ជំងឺ​រលាក​សួត​, ជំងឺរបេង​, ជំងឺ​រលាក​សន្លាក់​ប្រភេទ Rheumatic ជាដើម​។​


    1. ពង្រឹងសុខភាពភ្នែក ៖ ផ្លែក្រូច សំបូរទៅដោយវីតាមីនសេដ៏សំខាន់ដែលខ្លួនប្រាណយើងពុំអាចខ្វះបានឡើយ។  វីតាមីននេះមិនត្រឹមតែជំរុញសុខភាពរាងកាយយើងទាំងមូលប៉ុណ្ណោះទេ វាការពារកោសិកាភ្នែកពីភាពអន់ថយនៅពេលយើងវិវឌ្ឍកាន់តែចាស់ទៅ ព្រមទាំងចិញ្ចឹមកោសិកាភ្នែក  និងជួយកាត់បន្ថយហានិភ័យនៃជំងឺទាក់ទងនឹងភ្នែកដូចជា ទឹកបាយក្នុងប្រស្រីភ្នែកជាដើម។ក្នុងផ្លែក្រូចមានផ្ទុកសារធាតុពិសេសម៉្យាងដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតនៅវីតាមីន A ក្នុងខ្លួន។  បើខ្វះនៅវីតាមីនអា ករណីធ្ងន់ធ្ងរ បុគ្គលនោះអាចនឹងមានហានិភ័យខ្ពស់នៃជំងឺភ្នែកដែលអាចឈានដល់ការខ្វាក់ភ្នែកក៏មាន។
    2. ការពារពីជំងឺដាច់សរសៃឈាមខួរក្បាល ៖ សារធាតុពិសេសមួយប្រភេទទទួលបានពីការហូបផ្លែក្រូច ត្រូវបានគេរកឃើញថា វាជាភ្នាក់ងារដ៏សំខាន់ក្នុងការកាត់បន្ថយបញ្ហានៃការស្ទះសរសៃឈាមនៅក្នុងខួរក្បាល ដែលជាមូលហេតុចំបងនៃជំងឺដាច់សរសៃឈាមខួរក្បាល។ក្រៅពីនេះការហូបផ្លែក្រូច ក៏បានការពារពីជំងឺហូរឈាមក្នុងខួរក្បាលដោយសារតែសរសៃណាមួយស្តើងពេក នៅពេលមានសំពាធឈាមបុកមកខ្លាំងធ្វើឲ្យដាច់ភ្លាមៗ។
    3. ប្រឆាំងនឹងមហារីក ៖ នៅក្នុងការពិសោធន៍ស្រាវជ្រាវនៅមន្ទីរពិសោធន៍បានរកឃើញថា សារធាតុសរសៃនៃផ្លែក្រូច និងជាពិសេសសារធាតុពិសេសមួយប្រភេទដែលច្រើនរកឃើញមានក្នុងផ្លែឈើមានរសជាតិជូរ បានបង្ហាញសមត្ថភាពដ៏អស្ចារ្យមួយក្នុងការប្រឆាំងជាមួយនឹងកោសិកាមហារីកដោយវាបញ្ឈប់ឲ្យមានការលូតលាស់បន្តទៅទៀត។
    4.  ជំរុញសុខភាពស្បែក ៖ ក្នុងផ្លែក្រូចមួយផ្លែ សំបូរទៅដោយវីតាមីនសេដ៏ច្រើន ដែលវីតាមីននេះបានចូលរួមចំណែកក្នុងការផលិតនូវសារធាតុកូឡាជេនដ៏សំខាន់ សម្រាប់ភ្ជាប់កោសិកាស្បែកទាំងអស់ឲ្យហាប់ណែនល្អ។ សារធាតុកូឡាជេនប្រៀបបាននឹងស៊ីម៉ងដ៍សម្រាប់ភ្ជាប់កោសិកាស្បែកទាំងឡាយឲ្យនៅទ្រង់ទ្រាយជាប់ៗគ្នា។ ដូច្នេះស្បែកមួយដែលមានសុខភាពល្អទាមទារឲ្យមាននៅសារធាតុកូឡាជេននេះយ៉ាងច្រើន ដែលអាចផលិតបានពីវីតាមីនសេ។ក្រៅពីនេះការហូបផ្លែក្រូចបានផ្តល់វីតាមីនសេ ដែលជាសារធាតុប្រឆាំងនឹងការខូចខាតកោសិកាយ៉ាងមានប្រសិទ្ធភាព។  វីតាមីនសេ ប្រៀបបានជារនាំងមួយ ការពារកោសិកាស្បែកយើង ពីកាំរស្មីស្វាយអ៊ុលត្រា ដែលកាំរស្មីនេះអាចមានឥទ្ធិពលជ្រៅចូលទៅក្នុងកោសិកាស្បែករបស់យើង បង្កឲ្យមានភាពមិនប្រក្រតីរបស់ស្បែក ជាពិសេសវាអាចវិវឌ្ឍទៅរកជំងឺមហារីកស្បែក។
    5. ជួសជុលនិងការពារជាលិកា ៖​ វីតាមីនសេ ដែលទទួលបានពីផ្លែក្រូច បានដើរតួនាទីយ៉ាងចំបងក្នុងការបង្កើនល្បឿនជួសជុលនិងការលូតលាស់កោសិកាទាំងឡាយណាដែលខូចខាត។ វា បានចូលរួមចំណែកក្នុងការផ្សះមុខរបួសឲ្យសះល្អ រក្សាលំនឹងសុខភាពឆ្អឹងរាងកាយ និងជាពិសេសសុខភាពមាត់ធ្មេញនិងអញ្ចាញទៀតផង៕




Post a Comment

0 Comments