តើអ្នកមានដឹងទេថាសាច់គោមានផលវិជ្ជមាន និង អវិជ្ជមានអ្វីខ្លះដល់សុខភាពមនុស្ស?


                 តើអ្នកមានដឹងទេថាសាច់គោមានផលវិជ្ជមាន និង        អវិជ្ជមានអ្វីខ្លះដល់សុខភាពមនុស្ស? 

        សាច់គោ គឺជាប្រភេទសាច់ក្រហមសម្បូរប្រូតេអ៊ីនដែលជាប្រភពនៃអាស៊ីតអាមីនេ និងសម្បូរទៅដោយសារជាតិដែក ស័ង្កសី និងវីតាមីនសំខាន់ៗដូចជា វីតាមីនអា វីតាមីនបេ និង វីតាមីនដេ។  ដោយសារតែសាច់គោសម្បូរប្រូតេអ៊ី និងសារធាតុរ៉ែបែបនេះហើយ ទើបបានជាវាផ្ដល់អត្ថប្រយោជន៍ខ្លាំងណាស់ដល់អ្នកទទួលទានដូចជា៖

  1. ជាប្រភពនៃប្រូតេអ៊ីន ហើយសាច់គោបានផ្ដល់នូវអាស៊ីតអាមីនេដល់រាងកាយ ដែលរាងកាយមិនអាចផលិតបាន។ អាស៊ីតអាមីនេនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតកោសិកា បង្កើនគុណភាពប្រព័ន្ធភាពស៊ាំប្រឆាំងជំងឺ។ ប្រូតេអ៊ីន ជាសារធាតុដ៏សំខាន់ក្នុងការផលិតអង់ទីគ័រការពាររាងកាយយើង។ ដរាបណាខ្លួនប្រាណយើងសំបូរទៅដោយប្រូតេអ៊ីន ប្រព័ន្ធភាពស៊ាំរាងកាយយើងនឹងមានភាពរឹងមាំ និងពុំងាយឈឺឡើយ។
  2. ជួយជម្រុញឱ្យអុកស៊ីហ្សែនមានដំណើរការល្អក្នុងរាងកាយ។
  3. សារធាតុស័ង្កសី ដើរតួនាទីយ៉ាងចំបងក្នុងការបង្កើតជាលិកា និងមេតាបូលីសដើម្បីផលិតថាមពលដល់រាងកាយ តាមរយៈការបំបែកខ្លាញ់ និងសារធាតុមួយចំនួនទៀត។
  4. សម្បូរសារធាតុដែក និងស័ង្កសី ជាដើម។
  5. សាច់គោក្រហម ក៏សំបូរទៅដោយវីតាមីនសំខាន់ៗជាច្រើនដូចជា វីតាមីនអា វីតាមីនបេ និង វីតាមីនដេជាដើម។
  6. បង្កើនសមត្ថភាពខួរក្បាល និងពង្រឹងការចងចាំ។ 
  7. វីតាមីន ​B12 និង B6 ក្នុងសាច់គោ ជួយប្រឆាំង​​ជាតិ​គីមី​ផ្សេង​ៗ​ដែល​បង្ក​ទៅ​ជា​ម៉ូលេគុលក្នុងរាងកាយ។ 
  8. ជួយ​កាត់​បន្ថយ​ការ​ប្រឈមដែលនាំ​ឲ្យ​ខូចសរសៃប្រសាទ ​និង​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ។ 
  9. Omega-3 fatty​ ដែលមាននៅ​ក្នុង​សាច់​គោ​ គឺជួយកាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ ជំងឺ​ខ្លាញ់​ក្នុង​ឈាម ដែលជាមូលហេតុបង្កឱ្យ​កើត​ជំងឺលើសឈាម។ 
  10. ជំនួយដល់ឆ្អឹក និងធ្មេញរឹងមាំ។ 
  11. បង្កើនថាមពល​។ 

           តែយ៉ាងណាមិញ អ្នកបរិភោគសាច់គោ ក៏ត្រូវដឹងផងដែរថា ការទទួលទានសាច់គោញឹកញាប់ពេក និងសាច់ជាប់ឈាម គឺប្រឈមនឹងបញ្ហាសុខភាព ជាពិសេសសុខភាពបេះដូង។ 


        ខាងក្រោមនេះជាផលប៉ះពាល់៖  

  1. ការបរិភោគសាច់គោច្រើនពេក ធ្វើឱ្យបាត់បង់តុល្យភាពលំនឹង និងបង្កើនជាតិអាស៊ីតក្នុងរាងកាយ។  
  2. សារធាតុកូលេស្តេរ៉ុល និងសូដ្យូមដែលមានក្នុងសាច់គោ គឺធ្វើឱ្យប៉ះពាល់ដល់សុខភាពបេះដូង ដែលអាចធ្វើឱ្យយើងប្រឈមបញ្ហាសរសៃឈាម និង បេះដូង។ 

    ចំណាំ៖ ការទទួលទានសាច់គោជាប់ឈាម ដែលមិនបានចម្អិនឱ្យឆ្អិនល្អ ១០០ % គឺពុំត្រូវបានជម្រុញឱ្យបរិភោគនោះទេ ព្រោះវាផ្ដល់ផលប៉ះពាល់ដល់សុខភាពច្រើនជាង បើប្រៀបធៀបទៅនឹងសាច់គោដែលបានចម្អិនឆ្អិន ១០០%។

Post a Comment

0 Comments