ពូជស្រូវខា៦


ពូជស្រូវខា៦ 

         ពូជស្រូវខា៦ ៖ ជាពូជស្រូវធ្ងន់ ដែលបានបញ្ចេញ និងផ្សព្វផ្សាយឲ្យកសិករប្រើប្រាស់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនៅឆ្នាំ២០០៥ ហើយមកដល់បច្ចុប្បន្ននេះ ពូជស្រូវខា៦ កំពុងពេញនិយមប្រើប្រាស់ ក្នុងផលិតកម្មស្រូវវស្សា ដោយកសិករនៅទូទាំងប្រទេស។ ពូជនេះមានទិន្នផលខ្ពស់ មានគុណភាពអង្ករល្អមានភាពភ្លឺថ្លា និងបាយទន់ឆ្ងាញ់ពិសារ។ ពូជខា៦ ជាប្រភេទពូជស្រូវធ្ងន់ប្រកាន់រដូវ ចាប់ចេញផ្កាពីថ្ងៃ៥ - ១៦ ខែវិច្ឆិកា និងច្រូតកាត់ នៅពាក់កណ្តាលទៅ ចុងខែធ្នូ អាស្រ័យតាមអាកាសធាតុនិងពេលវេលាដាំដុះ។ 

        ពូជនេះមានកំពស់ដើមពី ១២៩សម - ១៧៧ស.ម ចំនួនដើម បែកផ្តល់ផលពី ៧ ទៅ៩ ដើមក្នុង១គុម្ពបើក្នុងលក្ខខណ្ឌដីមានជីជាតិល្អ និងអនុវត្តដាំដុះតាមប្រព័ន្ធប្រពលវប្បកម្មដំណាំ ស្រូវ ចំនួនដើមផ្ដល់ផលអាចមានទៅដល់ ១៥ ទៅ២០ដើមក្នុង១គុម្ព។ ប្រវែងកូរមានពី២១ ទៅ ២៥ ស.ម និងចំនួន ត្រាប់ក្នុង១គួរមានពី១៥៥ ទៅ ១៨៨ គ្រាប់។ ពូជនា៦ មានទិន្នផលពី ៣.៥តោន ទៅ ៥,៨តោនក្នុង១ហិកតា។

Post a Comment

0 Comments