ស្រូវជលសារ


ស្រូវជលសារ

        ស្រូវជលសារ ៖ ជាប្រភេទពូជស្រូវស្រាល ដែលបាន បញ្ចោញ និង ផ្សព្វផ្សាយឲ្យកសិករប្រើប្រាស់ ដោយក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅដើមឆ្នាំ១៩៩៩ ហើយមក ដល់បច្ចុប្បន្ននេះ ពូជស្រូវជលសារ បានកំពុងប្រើប្រាស់ក្នុង ផលិតកម្មស្រូវរដូវប្រាំង និងស្រូវស្រាលដើមរដូវ ដោយកសិករ នៅទូទាំងប្រទេស។ ពូជនេះមានទិន្នផលខ្ពស់ មានគុណភាព អង្ករល្អមានភាពភ្លឺថ្លាវែងរលូន និងជាពូជមានបាយទន់ឆ្ងាញ់។


        ពូជស្រូវជលសា ជាប្រភេទពូជស្រូវមិនប្រកាន់រដូវ ដែលអាចដាំដុះបាននៅគ្រប់រដូវកាលជាពិសេស ស្រូវដើមរដូវ នៅរដូវវស្សា ស្រូវប្រដេញទឹក និងស្រូវរដូវប្រាំង។ ពូជនេះមាន អាយុកាលចាប់ពីថ្ងៃសាប រហូតដល់ពេលច្រូតកាត់ ពី ៥៥ ថ្ងៃ ទៅ១១៥ ថ្ងៃ មានកម្ពស់ដើមពី៧៥សម ទៅ ៩៥ ស.ម ចំនួន ដើមបែកផ្ដល់ផលពី១០ ទៅ១៤ដើមក្នុង១គុម្ព ប្រវែងកូរមានពី២០ ទៅ ២៧ស.ម និងចំនួនគ្រាប់ក្នុង១កួរមានពី១០០ ទៅ ១៥០គ្រាប់។ ពូជស្រូវជលសារ ជាប្រភេទពូជមិនធន់នឹងមហចត្នោត ហើយមានទិន្នផលពី ៤.០តោន ទៅ ៦.០តោនក្នុង១ហិកតា ហើយបើក្នុងលក្ខខណ្ឌអំណោយផលល្អ និងការដាំដុះអនុវត្ត តាមប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវ វាអាចផ្ដល់ទិន្នផលរហូតដល់៧ទៅ៨តោន ក្នុង១ហិកតា។

Post a Comment

0 Comments