ពូជស្រូវខា៤
ពូជស្រូវខា៤ ៖ ជាពូជស្រូវធ្ងន់ ដែលបានបញ្ចេញ និងផ្សព្វផ្សាយឲ្យកសិករប្រើប្រាស់ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅឆ្នាំ១៩៩៥ ហើយមកដល់បច្ចុប្បន្ននេះ ពូជស្រូវនា៤បានកំពុងពេញនិយមប្រើប្រាស់ និងប្រជាកសិករធ្វើការដាំដុះ នៅក្នុងផលិតកម្មរដូវស្រូវវស្សាទូទាំងប្រទេស ជាពិសេសនៅតំបន់ស្រែទឹកជម្រៅ ។ ពូជនេះមានទិន្នផលខ្ពស់ មាន គុណភាពអង្គរល្អប្រសើរមានភាពភ្លឺថ្លា បាយទន់ និងឆ្ងាញ់ពិសារទៀតផង។ ពូជខា៤ ជាភទពូជស្រូវធ្ងន់ប្រកាន់រដូវ ឆាប់ចេញផ្កានៅពាក់កណ្តាលវិច្ឆិកា និងច្រូតកាត់ នៅពាក់កណ្ដាលនៃធ្នូ អាស្រ័យតាមអាកាសធាតុ និងពេល វេលាដាំដុះ។ ពូជនេះ មានកម្ពស់ដើមពី១៣២ ស.ម ទៅ ១៧៣ ស.ម ចំនួនដើមបែកផ្តល់ផលពី ៦ ទៅ ១០ដើមក្នុង១គុម្ព។
បើក្នុងលក្ខខណ្ឌដីមានជីជាតិល្អ និង អនុវត្តដាំដុះតាមប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវ ចំនួនដើមបែក ផ្តល់ផលអាច មានទៅដល់២០ ទៅ ២៥ដើមក្នុង១គុម្ព ។ ប្រវែងកូរមានពី២២ ទៅ ២៥.ស.ម. និងចំនួនគ្រាប់ក្នុង១កួរមានពី១៦០ ទៅ ១៩០គ្រាប់។ ពូជខា៥ ជាប្រភេទពូជធន់ទៅនឹងភាពរាំងសូត ប៉ុន្តែវាមិនសូវធម៌នឹង មមាចត្នោតទេ ហើយមានទំនួផលពី ២៥តោន ទៅ ៥.០តោនក្នុង១ហិកតា។
0 Comments