ស្រូវអ៊ីអ៊ែរ៦៦

    ស្រូវអីុអ៊ែរ៦៦

        ស្រូវអីុអ៊ែរ៦៦ ៖ ជាប្រភេទពូជស្រូវស្រាល ដែលបានបញ្ចេញ និងផ្សព្វផ្សាយឲ្យកសិករ ប្រើប្រាស់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅដើមឆ្នាំ១៩៩០ ហើយមកដល់បច្ចុប្បន្ននេះ ពូជស្រូវអ៊ីអ៊ែរ៦៦ កំពុងប្រើប្រាស់ ក្នុង ផលិតកម្មស្រូវរដូវប្រាំង និង ស្រូវស្រាលដើមរដូវ ដោយកសិករ នៅទូទាំងប្រទេស។ ពូជនេះមានទិន្នផលខ្ពស់ មានគុណ ភាពអង្ករល្អមានភាពភ្លឺថ្លាវែងរលូន និងជាពូជមានប្រភេទ អង្ករអាចលក់បាននៅក្នុងទីផ្សារជាតិ និងទីផ្សារអន្តរជាតិ។


          ពូជស្រូវអ៊ីអ៊ែរ៦៦ ជាប្រភេទពូជស្រូវមិនប្រកាន់ នៅរដូវវស្សា ស្រូវប្រដេញទឹក និងស្រូវរដូវប្រាំង។ ពូជនេះមានអាយុកាលចាប់ពីថ្ងៃសាប រហូតដល់ ពេលច្រូតកាត់ ពី ១០៥ ថ្ងៃ - ១១៥ ថ្ងៃ មានកម្ពស់ ដើមពី ៨០ស.ម - ១១៨ស.ម ចំនួនដើមបែកផ្តល់ ផលពី ១២ - ១៨ ដើមក្នុង ១ គុម្ព ប្រវែងកូរមានពី ២៥ ទៅ ២៦ ស.ម និងចំនួនគ្រាប់ក្នុង១គួរមានពី 1០០ - ១២០គ្រាប់។ ពូជស្រូវអឺអ៊ែរ ៦៦ ជាប្រភេទ ពូជមិនធន់នឹងមមាចត្ន ហើយមានទិន្នផលពី ៤.៥ តោន - ៦.៥ តោនក្នុង១ហិកតា ហើយបើក្នុង លក្ខខណ្ឌអំណោយផលល្អ និងការដាំដុះអនុវត្ត តាមប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវ វាអាចផ្ដល់ ទិន្នផលរហូតដល់៨ទៅ១០តោនក្នុង១ហិកតា។

Post a Comment

0 Comments