អត្ថប្រយោជន៍របស់តាសក់


អត្ថប្រយោជន៍របស់តាសក់


        តាសក់ ៖​ គឺជាបន្លែដ៏ប្រជាប្រិយមួយសម្រាប់មុខម្ហូបទូទៅនៅលើពិភពលោកក៏ដូចជា ប្រទេសកម្ពុជាយើងផងដែរ។ ប្រជាជនយើងចូលចិត្តយកត្រសក់មកធ្វើជាជ្រក់ ចាវ ឬធ្វើជាអន្លក់ជាដើម។ តើលោកអ្នកដឹងទេថា ការពិសាត្រសក់ស្រស់ផ្ដល់នូវអត្ថប្រយោជន៍អ្វីខ្លះដល់រាងកាយ? ទាំងនេះគឺជាអត្ថប្រយោជន៍ទាំង​ ៦ ចំណុចនៃការពិសាត្រសក់៖

    1. សម្បូរទៅដោយជីវជាតិ៖​ ត្រសក់ផ្ទុកជាតិកាឡូរីទាប និងមានវីតាមីន សារធាតុចិញ្ចឹមខ្ពស់។ នៅក្នុងត្រសក់​ ៣០០ ក្រាម​មានផ្ទុកប្រូតេអ៊ីន ២ ក្រាម សរសៃ Fiber ២​​ ក្រាម​​ និងសារជាតិចិញ្ចឹមជាច្រើនទៀត ហើយជាពិសេសនោះមិនមានផ្ទុកសារធាតុដែលធ្វើឲ្យឡើងគីឡូថែមទៀតផង។
    2. ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម៖ ការសិក្សាមួយបានបង្ហាញថា​ ការពិសាត្រសក់ជួយកម្ចាត់ជាតិអុកស៊ីតកម្មនៅក្នុងរាងកាយ។ ជាតិអុកស៊ីតកម្មគឺជារ៉ាឌីកាល់សេរី ដែលវាផ្ដល់ផលប៉ះពាល់ដល់សុខភាពរបស់យើងដូចជា​ ជំងឺមហារីក ជំងឺបេះដូង និងបញ្ហាស្រ្តេសជាដើម។​
    3. ផ្ដល់ជាតិសំណើម៖ នៅក្នុងត្រសក់មួយ មានផ្ទុកជាតិទឹក ៩៦% ដែលកត្តានេះវាជួយបំពេញជាតិទឹកនៅក្នុងរាងកាយបានយ៉ាងល្អ។​​ ដូចនេះ វាបានផ្ដល់ជាតិសំណើមបានយ៉ាងល្អដល់រាងកាយ និងស្បែកដែលការពារការប្រេះស្បែកបានយ៉ាងល្អ ជាពិសេសនៅក្នុងរដូវត្រជាក់។ 
    4. ជួយសម្រកទម្ងន់៖ ដោយសារតែត្រសក់ផ្ទុកជាតិកាឡូរីទាប ត្រសក់គឺជាជម្រើសដ៏ល្អមួយសម្រាប់អ្នកចង់បញ្ចុះទម្ងន់។ ត្រសក់ចំនួន​ ៣០០​  ក្រាមផ្ទុកជាតិកាឡូរី ៤៥​ ក្រាម ដូចនេះលោកអ្នកអាចពិសាដោយមិនព្រួយពីបញ្ហាឡើងទម្ងន់​ ហើយថែមទាំងជួយដល់សុខភាពបានច្រើនទៀតផង។ 
    5. កាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម៖ ការស្រាវជ្រាវលើសត្វមួយបានបង្ហាញថា ត្រសក់អាចជួយកាត់បន្ថយជាតិស្ករនៅក្នុងឈាម និងការពារពីការកើតជំងឺទឹកនោមផ្អែមបានទៀតផង។ 
    6. សម្រួលដល់ដំណើរការពោះវៀន៖ ការបរិភោគត្រសក់ជួយឲ្យសម្រួលដល់ចលនាពោះវៀន​​​។ ដោយសារជាតិទឹកនៅក្នុងបន្លែមួយមុខនេះ វាជួយព្យាបាលបញ្ហាទល់លាមក​ សម្រួលដល់ការបន្ទោរបង់បានល្អ។



Post a Comment

0 Comments