អត្ថប្រយោជន៍របស់ខ្ញី

អត្ថប្រយោជន៍របស់ខ្ញី


        ខ្ញីជាប្រភេទបន្លែមើមមួយប្រភេទ ដែលមានភាពពេញនិយមនៅអាស៊ីអាគ្នេយ៍ ដែលយើងអាចកែច្នៃវាធ្វើជាគ្រឿងផ្សំរបស់ម្ហូបអាហារ​ ឬភេសជ្ជៈតាមចំណង់ចំណូលចិត្ត។ ទន្ទឹមនឹងនេះ ការទទួលទានខ្ញី មានសារប្រយោជន៍យ៉ាងសម្បូរបែប ដូចជា៖

  1. ព្យាបាលការក្អួតចង្អោរ៖ ការទទួលទានខ្ញី អាចជួយកាត់បន្ថយអាការៈក្អួតចង្អោរ ចំពោះអ្នកដែលទទួលការវះកាត់ ហើយវាមានភាពល្អបំផុតសម្រាប់ស្ត្រីដែលមានផ្ទៃពោះ ដោយវាជួយកាត់បន្ថយអាការៈចាញ់កូន។

  2. ជួយដល់ការសម្រកទម្ងន់៖ ការសិក្សានៅឆ្នាំ​ ២០១៩ បានបង្ហាញថា ការបរិភោគខ្ញីអាចជួយសម្រកទម្ងន់ សម្រកទំហំចង្កេះ និងទំហំត្រគាក សម្រាប់មនុស្សដែលលើសទម្ងន់។

  3. ជួយបញ្ចុះជាតិស្ករក្នុងឈាម៖ នៅក្នុងឆ្នាំ ២០១៥ មានការសិក្សាទៅលើមនុស្សដែលកើតជំងឺទឹកនោមផ្អែមចំនួន ៤១ នាក់ដោយឲ្យមនុស្សទាំងនោះធ្វើការបរិភោគខ្ញីចំនួនពីរក្រាមក្នុងមួយថ្ងៃ។ លទ្ធផលបានបង្ហាញថា កម្រិតជាតិស្ករនៅក្នុងខ្លួនរបស់អ្នកទាំងនេះបានធ្លាក់ចុះ ១២​ ភាគរយ។

  4. បញ្ចុះសារធាតុកូឡេស្តេរ៉ល់៖ យោងតាមការស្រាវជ្រាវ ការញ៉ាំខ្ញីឲ្យបានប្រាំក្រាមក្នុងមួយថ្ងៃ អាចជួយបញ្ចុះសារធាតុកូឡេស្តេរ៉ល់មិនល្អ ចេញពីរាងកាយបាន ១៧.៤ ភាគរយក្នុងរយៈពេលបីខែ​។

  5. ព្យាបាលជំងឺរលាកសន្លាក់៖ ការទទួលទានខ្ញី អាចជួយកាត់បន្ថយការឈឺចាប់ ដែលកើតឡើងពីជំងឺរលាកសន្លាក់បានយ៉ាងល្អប្រសើរ។




Post a Comment

0 Comments