តើអ្នកដឹងទេថាផ្លែធូរេនមានអត្ថប្រយោជន៍អ្វីខ្លះដល់សុខភាព?

            ធូរេន៖ ជាផ្លែឈើមួយប្រភេទដែលប្រជាជនខ្មែរ និយមទទួលទាន ព្រោះវាមាន    រសជាតិឆ្ងាញ់។ ក្រៅពីឆ្ងាញ់ ផ្លែដែលមានសម្បកដូចបន្លាមុតស្រួចនេះ មានប្រយោជន៍ជាច្រើនចំពោះសុខភាពដែលប្រិយមិត្តអាចមិនធ្លាប់បានដឹង។ ខាងក្រោមនេះអត្ថប្រយោជន៍១០យ៉ាងរបស់ផ្លែធូរេនចំពោះសុខភាព៖

    1. ជាប្រភពថាមពលដ៏ល្អ ៖ ញ៉ាំធូរេន២៤៣ក្រាមក្នុងមួយថ្ងៃស្មើនឹងជាតិកាបូនអ៊ីដ្រាត ២០%នៃតម្រូវការប្រចាំថ្ងៃ។មនុស្សភាគច្រើនមិនបានដាក់បញ្ចូលវាក្នុងរបបអាហារទេប៉ុន្តែអត្តពលិកបានទទួលទានវាព្រោះដើម្បីអាចបំពេញជាតិស្ករបានយ៉ាងល្អ ហើយអាចគ្របដណ្ដប់ជាតិស្ករបានពេញមួយថ្ងៃ។
    2. មានជាតិសរសៃខ្ពស់ ៖ អត្ថប្រយោជន៍មួយទៀតនៃផ្លែឈើប្រភេទនេះគឺមានជាតិសរសៃខ្ពស់។ ការញ៉ាំធូរេនម្ដងៗ អាចជួយបំពេញជាតិសរសៃបានដល់ទៅ៣៧ភាគរយនៃតម្រូវការប្រចាំថ្ងៃរបស់សាពាង្គកាយ។
    3. មានកាឡូរីខ្ពស់ ៖ ការញ៉ាំផ្លែធូរេនតែមួយក្លែបស្មើនឹង៣៥០កាឡូរី  និងជាតិខ្លាញ់១៣ក្រាម។ វាជាប្រភេទផ្លែឈើដែលមានជាតិខ្លាញ់ដ៏ល្អ ហើយនោះជាខ្លាញ់ដែលរាងកាយត្រូវការ។
    4. មានជាតិវីតាមីន C ខ្ពស់ ៖ ធូរេនមានប្រយោជន៍ជាច្រើនចំពោះសុខភាព ព្រោះវាមានជាតិវីតាមីន C ខ្ពស់ ដែលអាចជួយទប់ស្កាត់ជំងឺមួយចំនួន ជួយបំពេញជាតិកូឡេស្តេរ៉ុល និងធ្វើឲ្យលំហូរឈាមមានភាពប្រសើរឡើង។
    5. មានជាតិវីតាមីន B ៖ វីតាមីន B ដែលមានក្នុងធូរេននោះអាចជួយរក្សាតុល្យភាពក្នុងខ្លួន ការពារភាពចាស់ និងជំងឺបេះដូង។ វាក៏បង្កើនកូឡេស្តេរ៉ុលល្អ និងអាចជួយបង្កើនកម្រិតអ័រម៉ូន serotonin ដែលអាចបង្កើន និងបន្ថយអារម្មណ៍ចំពោះជំងឺបាក់ទឹកចិត្ត។
    6. សម្បូរជាតិដែក និងទង់ដែង ៖ ធូរេន សម្បូរទៅដោយជាតិដែក និងទង់ដែង។ ទង់ដែង និងជាតិដែកទាំងនោះអាចបង្កើតកោសិកាឈាមក្រហមដែលធ្វើឲ្យសុខភាពល្អជានិច្ច។ ធូរេនក៏មានផ្ទុកជាតិម៉ង់កាណែសដែលជួយឲ្យឆ្អឹងរឹងមាំ និងធ្វើឲ្យស្បែកមានភាពភ្លឺរលោង។
    7. សម្បូរប៉ូតាស្យូម ៖ ប៉ូតាស្យូមគឺជាមានសារសំខាន់ដែលអាចជួយគ្រប់គ្រងសំពាធឈាម រក្សាកម្រិតសូដ្យូម  និងជួយក្នុងការគ្រប់គ្រងចង្វាក់បេះដូង។
    8. ធូរេនមានផ្ទុកជាតិ  tryptophan ដែលជួយឲ្យគេងលក់ស្រួល ៖​ tryptophan ត្រូវបានគេទទួលស្គាល់ថាជាថ្នាំងងុយគេងធម្មជាតិដ៏ល្អ ហើយពិសេសជាងនេះទៅទៀតនោះ គឺវាមានក្នុងផ្លែធូរេន។  ការទទួលទានធូរេនពេលក្បាលព្រល ប់អាចជួយឲ្យគេងលក់ស្រួល។
    9. ធូរេនជាប្រភពវីតាមីន B1 ៖ បើចង់បានវីតាមីន B1 បន្ថែមក្នុងរាងកាយ ធូរេនគឺជាជម្រើសដ៏ល្អ។ វាមានផ្ទុកវីតាមីន B1 ប្រហែល៣០% នៃតម្រូវការប្រចាំថ្ងៃរបស់រាងកាយ។
    10. មានផ្ទុកអាស៊ីដ  folate ៖ ផ្លែធូរេនសម្បូរទៅដោយជាតិអាស៊ីដ folate   ដែលអាចជួយក្នុងការបង្ការជំងឺបេះដូង ការអភិវឌ្ឍរបស់ទារក (ប្រសិនបើស្ត្រីមានផ្ទៃពោះ) និងជួយឲ្យខួរក្បាលចងចាំបានល្អ។


Post a Comment

0 Comments