ស្រូវផ្កាច័ន្ទសែនសរ

   

ស្រូវផ្កាច័ន្ទសែនសរ

        ស្រូវផ្កាច័ន្ទសែនសរ ៖ ជាពូជស្រូវដែលបានបញ្ចេញ និង ផ្សព្វផ្សាយឲ្យកសិករប្រើប្រាស់ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចុងឆ្នាំ២០០៩ ហើយមកដល់ បច្ចុប្បន្ននេះ ពូជស្រូវផ្ការំដេង បានចាប់ផ្ដើមនិងកំពុងពេញ និយមប្រើប្រាស់ ក្នុងផលិតកម្មស្រូវវស្សារបស់កសិករនៅកម្ពុជា។ ពូជនេះមានទិន្នផលខ្ពស់ មានគុណភាពអង្ករល្អ មានភាពភ្លឺថ្លាវែងរលូន និងបាយទន់ឆ្ងាញ់ពិសារជាពិសេស ជាពូជមានប្រភេទអង្ករមានតម្លៃ នៅក្នុងទីផ្សារជាតិ និង ទីផ្សារអន្តរជាតិ។

        ពូជផ្កាច័ន្ទសែនសរ ជាប្រភេទពូជស្រូវកណ្តាល ប្រកាន់រដូវមធ្យម ចាប់ចេញផ្កានៅចុងខែតុលាទៅដល់ដើម ខែវិច្ឆិកា និងច្រូតកាត់នៅដើមខែធ្នូ អាស្រ័យតាមអាកាស ធាតុនិងពេលវេលាដាំដុះៗ ពូជនេះមានកម្ពស់ដើមពី ១៥០ ស.ម - ១៦០ស.ប ចំនួនដើមបែកផ្ដល់ផលពី ៧ ទៅ ១០ ដើមក្នុង១គុម្ព។ បើក្នុងលក្ខខណ្ឌដ៏មានជីជាតិល្អ និងអនុវត្ត ដាំដុះតាមប្រព័ន្ធប្រពលវប្បកឬដំណាំស្រូវចំនួនដើមបែក ផ្តល់ផលអាចមានទៅដល់១៥ ទៅ ២០ ដើមក្នុង១គុម្ព។ ប្រវែងកូរមានពី២០ ទៅ ៣០ ស.ម និងចំនួនគ្រាប់ក្នុង១កូរមានពី១៦៩ ទៅ ២៣៣គ្រាប់។ ពូជផ្កាច័ន្ទសែនសរ មានទិន្នផលពី ៣.៥តោន ទៅ ៥.០តោនក្នុង១ហិកតា។


Post a Comment

0 Comments