ស្រូវផ្ការំដេង
ស្រូវផ្ការំដេង ៖ ជាពូជស្រូវក្រអូប ដែលបានបញ្ចេញ និង ផ្សព្វផ្សាយឲ្យកសិករប្រើប្រាស់ ដោយក្រសួងកសិកម្ម រុក្ខ ប្រមាញ់ និងនេសាទនៅឆ្នាំ២០០៦ ហើយមកដល់បច្ចុប្បន្ននេះ ពូជស្រូវផ្ការំដេង កំពុងពេញនិយមប្រើប្រាស់ និងប្រជា កសិករធ្វើការដាំដុះនៅក្នុងផលិតកម្មស្រូវរដូវវស្សាទូទាំងប្រទេស ។ ពូជនេះមានទិន្នផលខ្ពស់មានក្លិនក្រអូបមានគុណភាព អង្ករល្អ មានភាពភ្លឺថ្លាវែងរលូន និងបាយទន់ឆ្ងាញ់ពិសារ ជាពិសេសជាពូជមានប្រភេទអង្ករមានតម្លៃខ្ពស់នៅក្នុងទីផ្សារជាតិ និងទីផ្សារអន្តរជាតិ។
ពូជផ្ការំដេង ជាប្រភេទពូជស្រូវកណ្តាលប្រកាន់រដូវមធ្យម ចាប់ចេញផ្កានៅពាក់កណ្តាលខែតុលា និងច្រូតកាត់នៅ ពាក់កណ្តាលខែវិច្ឆិកា អាស្រ័យតាមអាកាសធាតុនិងពេលវេលាដាំដុះ។ ពូជនេះមានកម្ពស់ដើមពី១០០ស.ម -១៧៥ ស.មវប្បកម្មដំណាំស្រូវ ចំនួនដើមបែក ផ្តល់ផលអាចមានទៅដល់២០-២៥ដើមក្នុង១គុម្ព ។ ប្រវែងកួរមានពី២០ ទៅ ៣០ស.ម និងចំនួនគ្រាប់ក្នុង១គួរមានពី១១០ - ១៥០គ្រាប់។ ពូជផ្ការំដេង ជាប្រភេទពូជធន់ទៅនឹងទឹកលិច ឬ ទឹកជំនន់ ប៉ុន្តែវាមិន សូវធន់នឹងបមាចត្នោតទេ ហើយមានទិន្នផលពី ៣.៥តោន ទៅ ៥,៨តោនក្នុង១ហិកតា។
0 Comments