អត្ថប្រយោជន៍របស់សាច់ទា
សាច់ទាមានផ្ទុកបរិមាណដ៏ច្រើននៃជាតិប្រូតេអ៊ីន, ជាតិដែក, កាល់ស្យូម, ផូស្វ័រ, វីតាមី A, វីតាមីន B1, វីតាមីន D... ចាំបាច់បំផុតសម្រាប់សុខភាព ព្រមទាំងជាជម្រើសដ៏ល្អសម្រាប់អ្នកចង់ឡើងទម្ងន់។បើយោងតាមឱសថបុរាណបានបង្ហាញថា ការទទួលទានសាច់ទាអាចជួយព្យាបាលជំងឺសសៃឈាមបេះដូង, ព្យាបាលជំងឺរបេង និងមហារីក។ មិនតែប៉ុណ្ណោះការបរិភោគសាច់ទាមានប្រយោជន៍សម្រាប់រាងកាយចុះខ្សោយ, បាត់បង់ចំណង់អាហារ, គ្រុនក្តៅ, ជំងឺហើម, មនុស្សដែលមានភាពទន់ខ្សោយបន្ទាប់ពីមានជំងឺ, ស្ត្រីមករដូវតិច, ហូរទឹករំអិលពណ៌សតាមទ្វាមាសជាដើម។
ការព្យាបាលដោយប្រើសាច់ទាប្រសិនបើអ្នកមានការឈឺចាប់, ការរលាកតម្រងនោម, ជំងឺហឺត គួរតែត្រឡប់មកកែច្នៃម្ហូបមួយចំនួនដែលធ្វើពីសាច់ទាទើបប្រសើរ។ នេះបើយោងតាមឱសថបុរាណ សាច់ទាត្រូវបានគេចាត់ចូលជាអាហារប៉ូវកំលាំង និងព្យាបាលជំងឺបានច្រើនមុខ។
សាច់ទាជាមួយនឹងសណ្តែកខៀវ ព្យាបាលជំងឺឈឺឆ្អឹងខ្នង៖ សាច់ទាគ្មានខ្លាញ់ ២០០ ក្រាម, សណ្តែកខៀវ ២០០ក្រាម និងទឹក ៣០០ មីលីលីត្ររំងាស់រហូតទាល់តែឆ្អិន។ បរិភោគ ៣ថ្ងៃ មួយថ្ងៃម្តង។
សាចទាជាមួយនឹងខ្ទឹមស ព្យាបាលជំអឺរលាកតម្រងនោម៖ សាច់ទា ៥០ក្រាម ហើយខ្ទឹមសដាក់ឲ្យសមល្មម បន្ទាប់ពីចម្អិនឆ្អិនហើយ សុំញ៉ាំទាំងសាច់និងទឹក។ បរិភោគមួយថ្ងៃម្តងឲ្យបាន ២ទៅ៣ថ្ងៃជាប់គ្នាអ្នកនឹងឃើញលទ្ធផល។
សាច់ទា និងសណ្តែកក្រហម ព្យាបាលជំងឺខ្វះអាហាររូបត្ថម្ភ៖ ទាមួយគីឡូ, សណ្តែក្រហម ៥០ក្រាម, សណ្តែកដី ១០០ក្រាម, សំបកល្ពៅ ៣០ក្រាម ចម្អិនធ្វើជាស៊ុបសម្រាប់បរិភោគរាល់ថ្ងៃ។
សាច់ទានឹងទឹកអំពៅ ព្យាបាលជំងឺហឺត៖ សាច់ទា ៣០០ក្រាមគ្មានជាតិខ្លាញ់, ទឹកអំពៅ ៣០០មីលីលីត្រ, អង្ករ ១០០ ក្រាម ដាក់ដាំឲ្យឆ្អិនល្អ។ បរិភោគមួយថ្ងៃ ៣ដងជារៀងរាល់ថ្ងៃ តែត្រូវបរិភោគពេលក្តៅៗ។
0 Comments