តើអ្នកដឹងទេថាផ្លែល្ហុងមានអត្ថប្រយោជន៍អ្វីខ្លះដល់សុខភាព?
ផ្លែល្ហុងជាប្រភេទផ្លែឈើដែលមានជាតិបំប៉នសុខភាពខ្ពស់ និង ជួយទប់ស្កាត់ជំងឺច្រើន។ ខាងក្រោមជាអត្ថប្រយោជន៍មួយចំនួនរបស់ផ្លែល្ហុង៖
១. មានរសជាតិឆ្ងាញ់ និង សំបូរទៅដោយសារអាតុចិញ្ចឹម៖ អង់ស៊ីមម្យ៉ាងហៅថា Papain ដែលមានសមត្ថភាពបំបែកច្រវ៉ាក់ប្រូតេអ៊ីនងាយស្រួលក្នុងការរំលាយអាហារ មួយវិញធៀតល្ហុងមានសារអាតុប្រឆាំងអុកស៊ីតកម្ម “lycopene” ។
២. មានប្រសិទ្ធិភាពក្នុងការប្រឆាំងអុកស៊ីតកម្មខ្លាំង៖ ល្ហុងអាចជួយកាត់បន្ថយ និង ព្យាបាលជំងឺច្រើនប្រភេទដែលកើតដោយសារប្រតិកម្មនានាក្នុងខ្លួនយើងរួមទាំង ជំងឺទឹកនោមផ្អែម ថ្លើម ស្ត្រេស -ល-។
៣. មានអង់ទីគ័រការពារពីមហារីក៖ Lycopene និង សារធាតុបំប៉នជាច្រើនទៀតដែលមាននៅក្នុងល្ហុងជាផ្នែកពិសេសខុសពីផ្លែឈើដទៃទៀតដែលអាចទប់ស្កាត់ហានិភ័យនៃការកើតមហារីកបាន។
៤. អាចពង្រឹងសុខភាពបេះដូង៖ លីកូប៉ែន (Lycopene)និង វីតាមីនស៊ី (C) អាចទប់ស្កាត់ជំងឺបេះដូង។វាប្រសិទ្ធិភាពប្រឆាំងអុកស៊ីតកម្មខ្លាំងរបស់ល្ហុងអាចថែរក្សាបេះដូងនិង ពង្រឹងសមត្ថភាពអេចឌីអេល(HDL) កូលេស្តេរ៉ុល។
៥. អាចប្រឆាំងជំងឺរលាកនានា៖ ការជ្រើសរើសអាហារមិនល្អ និង របៀបរបបរស់នៅមិនល្អអាចនាំឲ្យមានការរលាកនានាហើយការរលាករ៉ាំរ៉ៃទាំងនេះក៏ជាភ្នាក់ងារចំបងក្នុងការបង្កជំងឺផងដែរ។ ប៉ុន្តែផ្លែឈើនិងបន្លែដែលមានជាតិប្រឆាំងអុកស៊ីតកម្មខ្ពស់ដូចជាផ្លែល្ហុង នឹងអាចទប់ស្កាត់ការរលាកទាំងនេះបាន។
៦. អាចពង្រឹងសមត្ថភាពរំលាយអាហារ៖ អង់ស៊ីមនៅក្នុងល្ហុងពិតជាមានប្រសិទិ្ធភាពក្នុងការធ្វើឲ្យប្រូតេអ៊ីននិងអាហារដទៃរលាយបានល្អ។
៧. ការពារពីការខូចស្បែក៖ វីតាមីន C និង លីកូប៉ែន (Lycopene) រួមទាំងធាតុទាំងឡាយក្នុងល្ហុងអាចកាត់បន្ថយស្បែកចាស់ជ្រីវជ្រួញស្បែកយារឬការខូចស្បែកនានាព្រោះវាមានប្រសិទ្ធិភាពខ្ពស់ក្នុងការធ្វើឲ្យស្បែកភ្លឺ និងក្មេងជាងវ័យ។
៨. រសជាតិឆ្ងាញ់និងអាចធ្វើជាម្ហូបច្រើនប្រភេទ៖ មិនថាខ្ចី ឬ ទុំអ្នកអាចយកល្ហុងទៅបរិភោគបានច្រើនវិធីដូចជាអាហារពេលព្រឹកអាហារញ៉ាំលេងអន្លក់ផ្លែឈើក្រឡុកបុកល្ហុងស្រស់និងបង្អែម។


0 Comments