តើអ្នកដឹងទេថាផ្លែប៉េងប៉ោះមានអត្ថប្រយោជន៍អ្វីខ្លះដល់សុខភាព?
យើងដឹងច្បាស់ហើយថាផ្លែប៉េងប៉ោះអាច យកទៅធ្វើ ម្ហូបផ្សេងៗ ឬ ញ៉ាំស្រស់ក៏បាន ហើយ ផ្លែប៉េងប៉ោះក៏ចាត់ចូលជា ផ្លែឈើមិនមែនបន្លែនោះទេ។ ផ្លែឈើនេះ ជាប្រភពនៃសារធាតុចិញ្ចឹមជាច្រើនដែលជួយ ដល់សុខភាពមនុស្សយើងផងដែ។ សារធាតុចិញ្ចឹមក្នុងផ្លែប៉េងប៉ោះ ផ្ទុកជាតិទឹកប្រហែល ៩៥% និង ៥% ទៀត ភាគច្រើនសុទ្ធតែជា កាឡូរី និង ជាតិសរសៃ។
ផ្លែប៉េងប៉ោះស្រស់ ១០០ក្រាម មាន សារធាតុចិញ្ចឹមដូចជា ៖
- កាឡូរី៖ ១៨ កាឡូរី
- ទឹក៖ ៩៥%
- ប្រូតេអ៊ីន៖ ០,៩ក្រាម
- កាបូអ៊ីដ្រាត៖ ៣,៩ក្រាម
- ស្ករ៖ ២,៦ក្រាម
- ជាតិសរសៃ៖ ១,២ក្រាម
- ជាតិខ្លាញ់៖ ០,២ក្រាម។
ក្រៅពីនេះផ្លែប៉េងប៉ោះក៏ជា ប្រភពនៃពពួកវីតាមីន រ៉ែ និងសមាសធាតុផ្សេងៗ ដូចជា វីតាមីនC ប៉ូតាស្យូម កាល់ស្យូម ផូស្វ័រ ជាតិlycopene ជាតិcholine អាស៊ីត ហ្វូលិក ជាតិbeta-carotene ជាតិ lutein ជាតិ សរសៃ ប៉ូតាស្យូម និង ជាតិ Cholineនៅក្នុងផ្លែប៉េងប៉ោះ សុទ្ធតែអាចជួយទ្រទ្រង់សុខភាពបេះដូង។ ការបង្កើនការញ៉ាំប៉ូតាស្យូម និង កាត់បន្ថយ ការញ៉ាំសូដ្យូមអាចកាត់បន្ថយហានិភ័យជំងឺបេះដូង។
0 Comments