ស្រូវផ្ការមៀត

             ស្រូវផ្ការមៀត

        ស្រូវផ្ការមៀត ៖ ជាពូជស្រូវក្រអូប ដែលបានបញ្ចេញ និង ផ្សព្វផ្សាយឲ្យកសិករប្រើប្រាស់ ដោយក្រសួងកសិកម្ម រុក្ខ ប្រមាញ់ និងនេសាទ នៅឆ្នាំ២០០៦ ហើយមកដល់បច្ចុប្បន្ននេះ ពូជស្រូវផ្ការមៀត កំពុងពេញនិយមប្រើប្រាស់ក្នុង ផលិតកម្មស្រូវវស្សាដោយកសិករនៅទូទាំងប្រទេស។ ពូជនេះមានទិន្នផលខ្ពស់ មានក្លិនក្រអូប មានគុណភាពអង្ករល្អ មាន ភាពភ្លឺថ្លាវែងរលូន និងបាយទន់ឆ្ងាញ់ពិសារ ជាពិសេសជាពូជមានប្រភេទអង្ករមានតម្លៃខ្ពស់នៅក្នុងទីផ្សារជាតិ និងទីផ្សារ អន្តរជាតិ។






        ពូជផ្ការមៀត ជាប្រភេទពូជស្រូវកណ្តាលប្រកាន់រដូវមធ្យម ចាប់ចេញផ្កាពីថ្ងៃ១៥ ទៅ ២៥ ខែតុលា និងច្រូតកាត់ នៅពាក់កណ្តាលទៅចុងខែវិច្ឆិកា អាស្រ័យពាបអាកាសធាតុ និងពេលវេលាដាំដុះ។ ពូជនេះមានកម្ពស់ដើមពី ១០០ស.មទៅ១៥០ស.ម ចំនួនដើមបែកផ្តល់ផលពី៨ -១៨ដើមក្នុង១គុម្ពបើក្នុងលក្ខខណ្ឌដ៏មានជីជាតិល្អ និងអនុវត្តដាំដុះតាមប្រព័ន្ធ ប្រពលវប្បកម្មដំណាំស្រូវ . ចំនួនដើមបែក ផ្ដល់ផលអាចមានទៅដល់២០-២៥ដើមក្នុង១គុម្ព ។ ប្រវែងកូរមានពី ២០ ទៅ ៣០ស.ម និងចំនួនគ្រាប់ក្នុង១កូរមានពី១១០ ទៅ ១៥០គ្រាប់។ ពូជផ្ការំដេងជាប្រភេទពូជធន់ទៅនឹងទឹកលិច ឬ ទឹកជំនន់ រយៈពេលមធ្យម ប៉ុន្តែវាមិនសូវធន់នឹងមមាចត្នោតទេ ហើយមានទិន្នផលពី ៣.៥ តោន ទៅ ៥៨តោនក្នុង១ហិកតា។






Post a Comment

0 Comments