អត្ថប្រយោជន៍របស់ដើមត្នោត
ដើមត្នោត ជារុក្ខជាតិដែលតំណាងអោយប្រទេសកម្ពុជាក្នុងនោះខេត្ត កំពង់ស្ពឺ ជាខេត្តមួយនៃប្រទេសកម្ពុជាដែលសម្បូរទៅ ដោយត្នោតច្រើនជាងគេ។ ដើមត្នោតជាច្រើនត្រូវបានដាំនៅ ឃុំភ្នំតូច ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺអស់រយះពេលជាច្រើនមកហើយ។ដើមត្នោតជារុក្ខជាតិ ចាំបាច់សម្រាប់ប្រជាជនរស់នៅក្នុងឃុំនេះដោយត្នោត បានផ្តល់នូវមុខរបរជាច្រើនដល់អ្នកភូមិក្រៅពីរបរធ្វើស្រែចំការ។អ្នកភូមិនៅ តែបន្តថែរក្សាដើមត្នោតដែលជាកេរដំណែលជាតិនិងមុខរបរផ្សេងដែលបានមកពីដើមត្នោត ព្រោះវាជាមុខរបរប្រពៃណីដែរបន្សល់ ទុកពីដូនតាទោះបីមុខរបរនោះមានការលំបាកហើយនឿយហត់បន្តិចមែនក៍ពួកគាត់ពុំបោះបង់ចោលឡើយ។ អ្នកភូមិទាំងប្រុស ទាំងស្រីអាចទទួលបានប្រាក់កម្រៃពីដើមត្នោតបានដូចគ្នា។
ដើមត្នោត ត្រូវបានច្នៃចេញជារបស់ជាច្រើនដូចជារបស់សម្រាប់បរិភោគ សម្ភារះប្រើប្រាស់ និងវត្ថុលំអជាដើម ហើយតម្លៃនៃរបស់និមួយៗមានតម្លៃខុសៗគ្នាវាអាស្រ័យទៅលើ រយះពេល ចំនួនវត្ថុធាតុដើម និងសារះប្រយោជន៍របស់វា ដូចជាស្ករត្នោតផលិតឡើងពីទឹកត្នោតមានតម្លៃ ៤០០០៛ ក្នុងគីឡូក្រាមឬមួកស្លឹកត្នោត១មានតម្លៃ ១៥០០៛ជាដើម។ ដើមត្នោត ទាំងមូលពិតជាផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកឧត្តុង្គ ដែលអាចអោយពួកគាត់រកប្រាក់ចំនូលបន្ថែមក្រៅពីការធ្វើស្រែចំការ។
អត្ថប្រយោជន៍៖
- ផ្លែត្នោតខ្ចី គេអាចនបរិភោគសាច់របស់វាដោយមានរស់ជាតិផ្អែមពិសារនិង ថែមទាំងអាចយកទៅធ្វើជាបង្អែមផ្សេងៗ បានទៀតផងដែរ ព្រមទាំងយកទៅធ្វើជាបបង្អែមយ៉ាងឆ្ងាញ់ពិសារ។
- ផ្លែទុំវិញគេអាច យកវាទៅធ្វើនំយ៉ាងឈ្ងុយឆ្ងាញ់
- ស្លឹកត្នោតវិញ គេយកទៅត្បាញធ្វើជាសំភារះមួយនួនមាន មួក កន្ត្រក កន្ទេល និងទាំងអាចយកទៅធ្វើជាវត្ថុអនុស្សាវរី យ៍ស្រស់ស្អាតជាច្រើន និងយកទៅវេចខ្ចប់ទៅធ្វើនំផងដែរ។
- ដើមរបស់វា គេយកទៅធ្វើផ្ទះ ក៏ដូចជាគ្រឿងតុបតែងក្នុងផ្ទះដូចជា: វែកឆា វែកសម្ល ចាន ស្លាបព្រា ចង្កឹះ ហើយជាពិសេសគេយកទៅធ្វើទូកបានទៀតផង។
![]() |
ស្ករត្នោត |
- កាត់បន្ថយហានិភ័យជំងឺមហារីក៖ តាមការសិក្សាបានបង្ហាញឲ្យដឹងថា ស្ត្រីដែលប្រើស្ករត្នោតមកធ្វើជារបបអាហារ គឺមានអត្រានៃកើតជំងឺមហារីកទាប ជាងស្ត្រីមានរបបអាហារដោយប្រើស្ករធម្មតា ។
- ផ្ដល់ផលល្អចំពោះសុខភាព៖ បើទោះបីស្ករត្នោតមានជាតិផ្អែម ដូចជាជាតិស្ករដទៃទៀតក៏ពិតមែន ប៉ុន្តែកម្រិតជាតិស្កររបស់វា គឺទាបជាងកម្រិតជាតិ ស្ករធម្មតា ដែលពិសារទៅអាចជួយផ្ដល់ផលល្អ ចំពោះសុខភាពអ្នកបាន ។
- កាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែម៖ ស្ករត្នោតត្រូវបានគេចាត់ទុកថា ជាអាហាររូបត្ថម្ភមួយប្រភេទ ដែលអាចជួយកាត់បន្ថយហានិភ័យនៃ ជំងឺទឹកនោមផ្អែមបាន ដោយសារការបរិភោគវា គឺមិនធ្វើឲ្យប៉ះពាល់ដល់ជាតិអាំងស៊ុយ លីននៅក្នុងខ្លួនរបស់អ្នកនោះទេ ។
- ជួយដល់មុខងារខួរក្បាល៖ ស្ករត្នោត មានផ្ទុកនូវជាតិវីតាមីន និងសារធាតុរ៉ែ ដែលអាចជួយការពារពីការកើតជំងឺនានាបាន ។ លើសពីនេះទៅទៀត ស្ករត្នោតក៏មាននូវជាតិប៉ូតាស្យូម អាសូត ផូស្វ័រ ដែក និងស័ង្កសី ដែលសារធាតុទាំងនេះ អាចជួយធ្វើឲ្យប្រព័ន្ធភាព សុំារឹងមាំ និងជំនួយដល់មុខងារខួរក្បាលថែមទៀតផង ។
0 Comments