ស្រូវសែនពិដោរ
ស្រូវសែនពិដោរ ៖ ជាប្រភេទពូជស្រូវស្រាល និងជាពូជស្រូវក្រអូប ដែលបានបញ្ចេញ និងផ្សព្វផ្សាយឲ្យកសិករប្រើប្រាស់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅដើមឆ្នាំ២០០២ ហើយមកដល់បច្ចុប្បន្ននេះពូជ ស្រូវសែនពិដោរ កំពុងប្រើប្រាស់ក្នុងផលិតកម្មស្រូវរដូវប្រាំងនិងស្រូវស្រាល ដើមរដូវដោយកសិករ នៅទូទាំងប្រទេស ។ ពូជនេះមានទិន្នផលខ្ពស់មាន ក្លិនក្រអូប មានគុណភាពអង្ករល្អមានភាពភ្លឺថ្លាវែងរលូន និងបាយទន់ឆ្ងាញ់ ពិសារ ជាពិសេសជាពូជមានប្រភេទអង្ករ មានតម្លៃខ្ពស់នៅក្នុងទីផ្សារជាតិ និងទីផ្សារអន្តរជាតិ។
ពូជសែនពិដោរ ជាប្រភេទពូជស្រូវមិនប្រកាន់រដូវ ដែលអាចដាំដុះ បាននៅគ្រប់រដូវកាល ជាពិសេស ស្រូវដើមរដូវ នៅរដូវវស្សា ស្រូវប្រដេញ ទឹក និងស្រូវរដូវប្រាំង។ ពូជនេះមានអាយុកាលចាប់ពីថ្ងៃសាប រហូតដល់ពេលច្រូតកាត់ ពី ១១០ ថ្ងៃ ១២០ ថ្ងៃមានកម្ពស់ ដើមពី៩៥ស.ម ទៅ ១១០ សម ចំនួនដើមបែកផ្ដល់ផលពី ៥ ទៅ ២០ដើមក្នុង១គុម្ព ប្រវែងគួរមានពី ២០ ទៅ ៣០ ស.ប និង ចំនួនគ្រាប់ក្នុង១កូរមានពី ១១០ទៅ១៧០គ្រាប់។ ពូជសែនពិដោរ ជាប្រភេទពូជមិនធន់នឹងមមាចត្នោត ហើយមានទិន្នផល ពី ៣,៥
តោន ទៅ ៥.៥តោនក្នុង១ហិកតាហើយបើក្នុងលក្ខខណ្ឌអំណោយផលល្អវាអាចផ្តល់ទិន្នផលរហូតដល់៨ ទៅ1០តោន ក្នុង១ហិកតា។


0 Comments