ក្រមា
ក្រមា៖ ជាសម្ភារះឬជាគ្រឿងលំអរដែកប្រជាជនខ្មែរនិយមក្នុងការប្រើប្រាស់គ្រប់ស្រទាប់វណ្ណះ ហើយបានក្លាយជាអត្តសញ្ញាណ ខ្មែរចាប់តាំងពី សតវត្សទី១១ នៃរជ្ជកាលព្រះបាទហ៊ុនទៀន។មានខេត្តជាច្រើនក្នុងប្រទេសកម្ពុជាបានប្រកបរបរត្បាញក្រមា តែតួយ៉ាងចំពោះខេត្តដែលមានការតម្បាញក្រមាច្រើនជាងគេគឺ ខេត្តតាកែវ ដែលមានចម្ងាយប្រមាណ៦៥គីឡូម៉ែត្រពីទីក្រុងភ្នំពេញដែលមានឃុំពារាម ឃុំត្នោត ស្រុកបាទី និងភូមិកាំងយ៉ាបក្នុង ស្រុកសំលាមៗចំពោះភូមិកាំងយ៉ាបជាភូមិតម្បាញដ៏ធំជាងគេនៅក្នុងខេត្តតាកែវដែលនៅជិតភ្នំជីសូរ ហើយក៏តបន់ទេសចរណ៍ ដ៏ល្បីល្បាញខាងក្រមា និងសូត្រខ្មែរដែរមានគុណភាពខ្ពស់។មិនតែប៉ុណ្ណោះអ្នកភូមិនៅតែបន្តធ្វើនូវទំនៀមទំលាប់ក្នុងការត្បាញ ក្រមាបានយ៉ាងខ្ជាប់ខ្ជួន។
ក្រមា៖ ជាផលិតផលបង្កើតឡើងពីកាត្បាញដោយផ្ទៃផ្ទាល់ តែដោយសារតែតម្រូវការទីផ្សារ និងបច្ចេកវិទ្យាកាន់តែទំនើប ទើបតម្រូវអោយមានការផ្លាស់ប្តូរពីការត្បាញដោយដៃមកជាការការត្បាញដោយម៉ាស៊ីនទើបអាចបំពេញតម្រូវការអតិថិជន។ការ ដើមឡើយការត្បាញធ្វើឡើងដោយក៏កន្ទ្រាក់ដោយដៃបន្ទាប់មកប្រើម៉ាស៊ីនជាន់ដោយជើង តែបច្ចុប្បន្នប្រើប្រាស់ម៉ាស៊ីនដើរដោយ អគ្គីសនីដើម្បីពន្លឿនការផលិតៗតែនៅតាមតំបន់មួយចំនួនក៍នៅបន្តត្បាញក្រមាប្រពៃពីដូនតាផងដែរ។ការត្បាញដំបូងឡើយ គេយកអំបោះទៅជ្រលក់ពណ៌ហើយត្រូវហាលអំបោះអោយស្ងួត ទើបយកអំបោះមកត្បាញហើយត្រូវកាត់ចេញជាក្រមា ជាអំបោះឆៅត្រូវវេញជាយក្រមាដើម្បីអោយមានរំយោល។
ក្រមាខ្មែរ៖ នាពេលបច្ចុប្បន្នកំពុងក្លាយជាគ្រឿងលំអរ និងវត្ថុអនុស្សាវរីយ៍របស់យុវវ័យនិងប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណះ សម្រាប់ប្រើប្រាស់បានយ៉ាងច្រើនក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ដូចនេះហើយទើបធ្វើអោយទីផ្សារក្រមានៅប្រទេសកម្ពុជាមានការ កើនឡើងជាលំដាប់ ដោយក្រមាមួយលត់បានតម្លៃប្រមាណ៣០០០រៀល ទៅ៣៥០០រៀល ហើយតម្លៃវានឹងកើនឡើងទៅតាម ម៉ូតនិងការច្នៃប្រឌិតរបស់អ្នកផលិត។ហើយពួកគាត់អាចលក់បានប្រមាណ ៧០០០ ទៅ ៨០០០ក្រមាក្នុងមួយខែដែលធ្វើអោយ ជីវភាពរបស់អ្នកស្រុកបាទមានភាពធូរធារ។
1 Comments
good idea
ReplyDelete